ជ្រើសរើសភាសា: Khmer Khmer English English
លោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស ខេត្តកំពង់ធំ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមីនា ឆ្នាំ ២០២៣

នៅវេលាព្រឹកថ្ងៃទី ​៣០ ​ខែមីនា ​ឆ្នាំ២០២៣ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ ​លោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ​និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស ខេត្តកំពង់ធំ ​បានអញ្ជើញចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ​និងលើកទិសដៅអនុវត្តបន្តត្រីមាសទី២ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស ខេត្តកំពង់ធំ ​។ ​ក្នុងកិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីប្រធានអនុប្រធានតាមស្ថាប័នអង្គភាពជុំវិញខេត្តដើម្បីត្រួតពិនិត្យ ​និងអនុម័តលើរបាយការណ៍ប្រចាំត្រីមាសទី១ក្នុងការអនុវត្តការងារឆ្នាំ២០២៣ដោយមានការពិភាក្សាទៅលើកាបង្រ្កាបបទល្មើសជួញដូមនុស្ស ​ការទប់ស្កាត់ ​ការជួយសង្រ្គោះ ​និងកិច្ចសហប្រតិបត្តិការណ៍ជាមួយអង្គភាពពាក់ព័ន្ធដើម្បីឱ្យការងារអនុវត្តទៅបានដោយរលូននិងមានប្រសិទ្ធភាព ​ជាមួយគ្នានេះដែរលោកជំទាវប្រធានអង្គប្រជុំក៏បានដាក់ចេញនូវទិសដៅការងារមួយចំនួយសម្រាប់អនុវត្តបន្តរប្រចាំត្រីមាសទី២ក្នុងឆ្នាំដដែលធ្វើយ៉ាងណាសម្រេចឱ្យបានទាំងលទ្ធផល ​និងប្រសិទ្ធភាពដើម្បីឈានទៅរកការលុបបំបាត់ការជួញដូមនុស្សទាំងស្រុងក្នុងខេត្តកំពង់ធំ ។

ព័ត៌មានទាក់ទង